អនុលោមតាមអនុក្រឹត្យលេខ២៤
អនក្រ.បក ចុះថ្ងៃទី១៧ ខែមករា
ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(ឧបសម្ព័ន្ធទី២),
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) ត្រូវបានបង្កើតឡើងដើម្បីជាសេនាធិការឱ្យ គ.ហ.ស.។ ក្នុងការបំពេញមុខងាររបស់ខ្លួន, អ.គ.ហ. មានភារកិច្ចសម្របសម្រួលការងារប្រចាំថ្ងៃរបស់
គ.ហ.ស. រួមទាំងការរៀបចំដាក់ឱ្យអនុវត្តនិងការតាមដានត្រួតពិនិត្យគោលនយោបាយ
យុទ្ធសាស្ត្រ និងផែនការសកម្មភាពរួមនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ អ.គ.ហ. ក៏មានតួនាទីស្នូលក្នុងការជំរុញការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំក្រសួង ស្ថាប័ន និង ប្រចាំរដ្ឋបាលរាជធានី ខេត្ត
ព្រមទាំងធ្វើការតាមដាន ត្រួតពិនិត្យ
និងវាយតម្លៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ទន្ទឹមនេះ,
អ.គ.ហ. ក៏ជាសេនាធិការឱ្យ
គ.ក.ហ. ក្នុងការសហការនិងសម្របសម្រួលជាមួយ ក.ហ.ស. ប្រចាំអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជាជំនួយដល់ការរៀបចំផែនការសកម្មភាពលម្អិត
និងតាមដានការអនុវត្តការកែទម្រង់របស់ ក.ហ.ស. ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។